នារីប្រភេទណា ជាទីស្រលាញ់ របស់បុរស? ខែ កុម្ភៈ 6, 2009
Posted by ចំងល់ជីវិត in ជីវិត, នារី, បុរស, សិទ្ធិស្រ្តី, ស្នេហា, ស្នេហាមានន័យ, ស្នេហ៍ហីមានណា.1 comment so far
ជាធម្មតា បុរសម្នាក់ៗ ស្រលាញ់មិនដូចគ្នាទេ ចារិកនារី, ខ្លះស្រលាញ់នារីសុភាព, ខ្លះស្រលាញ់នារីឆ្នាស់, ខ្លះស្រលាញ់នារីប៉ិនរួមភេទ, ខ្លះស្រលាញ់នារីប៉ិនលក់ដូរ, ខ្លះស្រលាញ់នារីមានចំណេះ… ប៉ុន្តែក៏មាននារី ដែលមានចរិក កាយវិការ វោហារ ធ្វើអោយគ្រប់បុរស បាននិយាយជាមួយ ត្រូវតែបាក់ចិត្ត លើ ចរិកនារីនោះ។
នោះប្រហែលជា ស្នេហាខ្ញុំ ហ្នឹងឯង ព្រោះមាននារីម្នាក់ ដែលខ្ញុំធ្លាប់ជួប ប៉ុន្តែមិនខ្ចីចាប់អារម្មណ៍ នាងសោះ ស្រាប់តែបាននិយាយ ជាមួយនាង ម្តងជាពីរដង ព្រលឹងខ្ញុំបាត់បន្តិចម្តងៗ តាមចំនួនដងនិយាយ, ទីបំផុត ទើបដឹងថា ព្រលឹងខ្ញុំ ត្រូវបានផ្ញើទាំងស្រុង ដោយមិនដឹងខ្លួន លើនាង។ (ច្រើនទៀត…)
តាខ្ញុំ មានអ្វី ចំលែក ? ខែ តុលា 12, 2008
Posted by ចំងល់ជីវិត in គ្រួសារ, ចំលែក, ជីវិត.add a comment
ខ្ញុំគ្មានទំលាប់ លើករឿង ក្នុងគ្រួសារ ក្នុងត្រកូល របស់ខ្ញុំ បង្ហាញគេឯងទេ ទោះនោះជា រឿងកិត្តិយស ឬ ជារឿងមិនកិត្តិយសក្តី ប៉ុន្តែរឿងតាខ្ញុំ ជារឿងដែលខ្ញុំ ត្រូវតែ រៀនសូត្រ ជាពិសេសចំណុចល្អ របស់គាត់ ព្រោះទាំងខ្ញុំ ទាំងប្រុសៗ គ្រប់គ្នា នឹងត្រូវតែ ក្លាយជាតា ក្នុងអនាគត ទោះមិនចង់ក៏ដោយ។ (ច្រើនទៀត…)
ប្រពៃណីខ្មែរ មានឥទ្ធិពលល្អណាស់ទៅឬ ដល់សង្គមខ្មែរ? ខែ កញ្ញា 24, 2008
Posted by ចំងល់ជីវិត in ជាតិសាសន៍ខ្មែរ, មោទនភាពខ្មែរ.add a comment
ប្រពៃណីខ្មែរ មានឥទ្ធិពលល្អណាស់ ដល់សង្គមខ្មែរ (ព្រោះវាជា មួយនៃរបស់តំណាងដទៃ អោយអត្តសញ្ញា (Identity) នៃសង្គមជាតិសាសន៍ខ្មែរ លើសកលលោក), នេះជាសំដី ដែលខ្ញុំតែងតែ បានឆ្លើយទៅគ្រប់ជនបរទេស ពេលមានសំណួរ អំពីប្រពៃណី របស់ខ្មែរ ព្រោះ បើកើតមកជាខ្មែរ មិនមានមោទនភាពខ្លួនឯងជាខ្មែរទេ ឬ មិនសរសើរលើកតំកើង ខ្មែរ ទេ, តើអោយសរសើរ បរទេសណាទៅវិញ បើខ្មែរមិនសរសើរលើកតំកើងការពារ ប្រយោជនិងជាតិសាសន៍ខ្មែរ ជាមុននោះ? (ច្រើនទៀត…)
ជីវិត ជាចន្លោះ ពីពេលកើត ដល់ ពេលស្លាប់ ឬ? ខែ សីហា 30, 2008
Posted by ចំងល់ជីវិត in ជីវិត.Tags: Add new tag, ជីវិត
2 comments
និយមន័យ “ ចន្លោះពីពេលកើត ដល់ ពេលស្លាប់” នៃជីវិត ពិតជាសាមញ្ញ និងសមហេតុ ផល (logic) ព្រមទាំងមានភាពប្រាកដនិយម (Pragmatism) ទៀតផង ប៉ុន្តែ អ្វីដែលថិត “ នៅចន្លោះ ពីពេលកើត ដល់ ពេលស្លាប់” គ្មានសាមញ្ញ ដូចនិយមន័យនោះទេ ព្រោះជីវិត ត្រូវការ ‘តំលៃជាគុណសម្បត្តិ ដែលជីវិតនោះមាន’, ‘តំលៃជាគុណសម្បត្តិ’នោះ ខ្ពស់ទាប អាស្រ័យលើជីវិតនោះ ហើយមិនប្រាកដថា ជិវិតអ្នកមានទ្រព្យ មាន’តំលៃជាគុណសម្បត្តិ’ ខ្ពស់ជាង អ្នកក្រទ្រព្យនោះទេ ឧទាហរ៖ តំលៃ នៃសត្វសេក គឺនៅ ត្រង់ចេះនិយាយត្រាប់ សំលេងមនុស្ស, តំលៃ នៃសត្វស្វា គឺចេះធាក់កង់ លេងសៀក, តំលៃ នៃសត្វឆ្កែ គឺចេះរាវ រកមីន ជាដើម…។ ទំរាំសត្វទាំងនោះ ទទួលបានតំលៃ ជាគុណសម្បត្តិ នៃជីវិតហ្នុង ពួកវាត្រូវហាត់រៀន ពី ម្ចាស់ពួកវា រៀងរាល់ថ្ងៃ។ (ច្រើនទៀត…)
សាសនា មានតែចំណុចល្អ គ្មានចំណុចអាក្រក់ ឬ? ខែ សីហា 15, 2008
Posted by ចំងល់ជីវិត in ចំងល់, សាសនា.Tags: ចំងល់, សាសនា
2 comments
សាសនាមានកំណើត តាំងពីអង្កាល់មក?
តាមពួកប្រវត្តិវិទូ សកលលោក, ផែនដីកើតមកតាំងពី ៤.៥៤ កោដិឆ្នាំមុន ប៉ុន្តែមានជីវិត ទាំងឡាយ រស់រាន លើផែនដី បានចំនួន ១ កោដិឆ្នាំ ប៉ុណ្ណោះ, រីឯជីវិតមនុស្សលើផែនដី ទើបតែកើតមាន បានចំនួន ប្រហែល ពីររយពាន់ (២០០០០០) ឆ្នាំ តាមភស្តុតាងស្រាវជ្រាវ ដែលពួកប្រវត្តិវិទូ បានរកឃើញ មនុស្សដើមដំបូង នៅទ្វីបអាហ្វ្រិក។ (ច្រើនទៀត…)
កុំតូចចិត្តស្ងួន … ព្រោះកូនមាសថ្លៃ ក៏មិនមែនកូនគាត់ ខែ សីហា 14, 2008
Posted by ចំងល់ជីវិត in កំណាព្យ.Tags: កំណាព្យ
1 comment so far
(កំណាព្យកំសាន្តអារម្មណ៍ តាមលំនាំរឿងបរទេស បើតែងជាចំរៀង ប្រហែលជា ពិរោះ)
កូន៖ ម៉ាក់អើយៗម៉ាក់ កូនតូចចិត្តណាស់ ម៉ាក់ដឹងហើយនៅ ប៉ានាំកូនទៅ
ក្រុងកំពង់សោម ទៅដល់កោះរ៉ុង កូនក្មេងច្រើនណាស់ មានទាំងមនុស្សចាស់
មកទទួលប៉ា។ (ច្រើនទៀត…)
ពុទ្ធទំនាយ, ឥន្ទទំនាយ, … ឬ មនុស្សទំនាយ ? ខែ សីហា 14, 2008
Posted by ចំងល់ជីវិត in ចំងល់, សាសនា.Tags: ចំងល់, សាសនា
3 comments
កាល ១០ ឆ្នាំមុន (ក្រោយរដ្ឋប្រហារ ថ្ងៃ ៥-៦ កក្កដា ១៩៩៧ រៀបចំដោយហ៊ុន សែន), ប៉ាម៉ាក់ខ្ញុំ បាននិទានប្រាប់ខ្ញុំថា កាលសម័យសាធារណរដ្ឋខ្មែរ (សម័យលន់ នល់ ១៩៧០- ១៩៧៥) គាត់បានដឹងពីពុទ្ធទំនាយ ដែលត្រូវបានផ្សព្វផ្សាយ លើក្រដាសចែកគ្នាកត់, រីឯ ក្រដាសនោះ ជាអក្សរដៃរៀបរាប់ដំបូងថា បានមកពីមួយផ្លែដូង បណ្តែតលើទន្លេ ដោយ អ្នកសច្ចាំងនៅឯណាណោះ មិនដឹងទេ។ អត្ថន័យនៃក្រដាសនោះថា នឹងមានកើតកល្យុគ សង្គ្រាម នៅប្រទេសខ្មែរ, នឹងមានផ្ទះឥតមនុស្សនៅ មានផ្លូវឥតមនុស្សដើរ… ឃ្លោកលិច អំបែងអណ្តែត ចឹងទៅ។ ឃើញថា ក្រដាសដែលជាពុទ្ធទំនាយនោះ ពិតជាប៉ិនទស្សទាយ និងត្រូវមែន ព្រោះក្រោយមក មានពួកកុំមុយនិស្តយៀកកុង/យួនខាងជើង វាយចូល ប្រទេសខ្មែរ នៅឆ្នាំ ១៩៧០-១៩៧៥ ដោយសំលាប់ប្រជាពលរដ្ឋខ្មែរ គ្មានត្រាប្រណី ទាំងកូនក្មេងក្នុងអង្រឹង ក៏ពួកវាមិនទុក, ចូលដល់សម័យប៉ុលពត ១៩៧៥-១៩៧៩, ដល់ សម័យយួនកាន់កាប់ប្រទេសខ្មែរ ១៩៧៩-១៩៩០ ក៏សំលាប់ប្រជាពលរដ្ឋខ្មែរមិនតិច ដោយចោទប្រជាពលរដ្ឋខ្មែរទាំងនោះថា ជាទាហានប៉ុលពត ជាទាហានសេរីកា ឬ ត្រូវ កែនទៅចលនា “ ក៥” កាប់ឆ្ការព្រៃ លើចំការមីន ជាដើម។ (ច្រើនទៀត…)
អ្នកជឿថា មាន ព្រាយ ឬ? ខែ សីហា 11, 2008
Posted by ចំងល់ជីវិត in ចំងល់, ព្រាយ.Tags: ចំងល់, ព្រាយ
11 comments
ថ្ងៃមួយ បុណ្យដាក់បិណ្ឌភ្ជុំ ខ្ញុំបានជូនយាយខ្ញុំ ចូលព្រះវិហារវត្ត ក៏អង្គុយស្តាប់លោក ទេសនា (មិនដឹងត្រង់វគ្គណាទេ ប៉ុន្តែ ឮទេសនាថា មនុស្សដែលមានបាបច្រើនពេក ត្រូវ ឆ្លងកាត់ ៥០ ជាតិ ហើយ មួយជាតិៗ កើតមកហូរហែរ ជាស្អីៗ មិនដឹងទេ… គួរអោយព្រឺ ខ្លួន មិនទាំងហ៊ានមើលគំនូរលើជញ្ជាំងព្រះវិហារផង។ ដល់ចប់ ចេញពីព្រះវិហារវត្ត ដូច ស្រឡះមុខមាត់ ប៉ុន្តែពេលដើរមកផ្ទះ មិនហ៊ានដើរមើលលើ ឬ ដើរមើលត្រង់ទេ ព្រោះខ្លាច ជាន់សត្វតូចតាច ឬស្រមោចសង្អារវារលើផ្លូវ វាបាប។ ចូលដល់ផ្ទះ ទើបឃើញអារម្មណ៍ធូរ ស្បើយខ្លះ ប៉ុន្តែទំរាំធូរស្បើយស្រួលបួល ទាល់តែ ២ ថ្ងៃក្រោយ។ និយាយត្រង់ មិនដែល ទៅវត្តស្តាប់ទេសនាទេ មានតែទៅលេង ឬ ទៅញ៉ាំម្ហូបវត្ត តែប៉ុណ្ណោះ។ តាំងពីនោះមក បើមានចាស់ទុំបបួលទៅជាមួយគាត់ ចូលស្តាប់លោកទេសនា ខ្ញុំបៃបៃ (bye bye) ឆ្លើយថា មិងចង់ស្តាប់ទេសនាទេ (ព្រោះខ្ញុំអាយុមិនទាន់ ពេញវ័យផង ទៅធ្វើដូចចាស់ទុំអាយុ ៦០ ៧០ មេចទៅកើត) ប៉ុន្តែភ្ជុំបិណ្ឌរាល់ឆ្នាំ ខ្ញុំតែងតែទៅដាក់មិនដែលខាន ចង្ហាន់ ដើម្បីឧទ្ទិស ដល់វិញ្ញាណខន្ធ អ្នកដែលបានលាចាកលោកនេះ ព្រោះគ្មានវិធីណាទៀត អាចឧទ្ទិសបាន ដល់វិញ្ញាណខន្ធអ្នកទាំងនោះ។ (ច្រើនទៀត…)
សូស្តី ពិភពលោក! ខែ សីហា 11, 2008
Posted by ចំងល់ជីវិត in គ្មាន ចំណាត់ក្រុម.2 comments
Welcome to WordPress.com. This is your first post. Edit or delete it and start blogging!