jump to navigation

ឧត្តមគតិ ស្នេហាជាតិ !?!?! ឬ ឧត្តមគតិ ក្បត់ជាតិ ?!?! ខែធ្នូ 11, 2010

Posted by ចំងល់ជីវិត in Uncategorized.
trackback

គ្មានអ្វី ដែលប្រពៃ ជាងការកើតជាមនុស្ស នោះទេ ហើយ របស់ដែលប្រពៃ ឥតកាត់ថ្លៃបាន របស់មនុស្ស គឺ ខួរក្បាល របស់មនុស្ស។ ពីខួរក្បាល បញ្ញា ហ្នុងហើយ ដែលមនុស្ស បានបង្កើត/កែឆ្នៃ អ្វីៗ ជុំវិញខ្លួន សំរាប់មនុស្ស សូម្បីតែព្រះ ដែលសាសនាបានលើកតំកើង ក៏ត្រូវតែ កោតសរសើរ ស្នាដៃមនុស្សនោះដែរ។ ចំណុចពិសេសអ្វី របស់មនុស្ស ដែលធ្វើអោយមនុស្ស ជាវត្ថុអច្ឆរិយៈ លើសសាសនា ទៅទៀត?

ខ្ញុំជាមនុស្សសាមញ្ញ ដូចគេឯង ខ្ញុំមិនជាមនុស្ស ពី ភពដទៃ មិនជាមនុស្សយន្ត ក៏មិនជាមនុស្ស ក្នុងភាពយន្តវិទ្យាសាស្ត្រនិមិត្ត (fiction science) នោះដែរ។

កាលនៅអង្គុយ លើកៅអីបថមសិក្សា ខ្ញុំធ្លាប់បានយល់ខ្លះចឹងដែរ អ្វីហៅថាសង្គម អ្វីហៅថាមាតុភូមិ អ្វីហៅថាឧត្តមគតិជាតិ តាមអំណានសៀវភៅ តាមមុខវិជ្ជាសីលធម៌ តាមមុខវិជ្ជាប្រវត្តិសាស្រ្ត តាមមុខវិជ្ជាអក្សរសិល្ប៍ខ្មែរ … ។

ដល់តែ បានចូលប្រលូកកាលណា ក្នុងពិភពការងារ អ្វីដែលខ្ញុំធ្លាប់បានយល់ពីមុន ខ្លះៗ ប្រែជាយល់ច្បាស់ ឥតចន្លោះ និង ចេះបែងចែក ពួកវាបានប្រាកដ ទៀតផង។ បានបញ្ចប់បរិញ្ញា

មតិ»

1. សុខឃាន - ខែមករា 26, 2011

នាងខ្ញុំឈ្មោះ សុខឃាន ហើយកំពុងសិក្សាថ្នាក់បរិញ្ញាបត្រ ហើយនាងខ្ញុំចង់ឲ្យកម្មវិធីជួយបកស្រាយអំពីៈ

១-វិភាគពីឧត្តមគតិ ។
២-អធិប្បាយពីសារៈសំខាន់នៃចិត្តវិទ្យាក្នុងសង្គមរស់នៅ ។

អាស្រ័យហេតុដូចបានជម្រាបជូនខាងលើ នាងខ្ញុំសូមឲ្យកម្មវិធីជួយបកស្រាយ ដោយក្តីអនុគ្រោះ ។
នាងខ្ញុំរីករាយនឹងរង់ចាំទទួលការបកស្រាយដោយក្តីរីករាយ ហើយសូមមេត្តា ឆ្លើយតបតាមរយៈអ៊ីមែល ដូចខាងក្រោមៈ

2. kosalpanharith - ខែកក្កដា 8, 2011

សំរាប់ខ្ងុំ ការវិភាគពីឧត្តមគតិ គឺជាការមើលទៅសកម្មមួយចំនួនដែលបាន ឃើញនៅខាងក្រៅ ប្ឮ ក្នុង សង្គម មិនគ្រប់គ្រាន់ទេ សំរាប់អោយអត្ថន័យដែលសាកសមជាមួយនឹងពាក្យឧត្តមគតិ ប៉ុនែ្តត្រូវមានយល់ពីភាពចាំបាច់ និង ការផ្តល់តំលៃទៅលើអ្វីដែលអ្នកយល់ថាល្អទាំងបីប្រការ គឺ ល្អសំរាប់ខ្លួនឯង ល្អសំរាប់សង្គមទាំងមូលដែលរួមមាន ៈ ក្រុមគ្រួសារ និងប្រជាជាតិរបស់ខ្លួននៅក្នុងសង្គម ឯចំនុចចុងក្រោយបំផុត នឹង សំខាន់បំផុត ដែលរាល់គ្នាត្រូវតែធ្វើអោយល្អនោះ គឺ បរិស្ថានដែលនៅជុំវិញ ដែលមាន សត្វ និង​ ធម្មជាតិ ទាំងមូល។

3. kosalpanharith - ខែកក្កដា 8, 2011

ចិត្តវិទ្យាមានសារៈសំខាន់ខ្លាំងព្រោះមុខវិទ្យានេះផ្តោតសំខាន់ទៅលើភាពចំបាច់នៃការព្យាបាលផ្លូវចិត្ត​ នឹង សតិអារម្មណ៏ បុគ្គលទាំងឡាយនៅក្នុង ជីវិតរស់នៅ។​ តាមការពិចារណាយ៉ាងសកម្ម នឹង ពិនិត្យដោយខ្លួនអ្នកផ្ទាល់ ដោយការមើលក្នុងសង្គមរស់នៅ មនុស្សដែលត្រូវការព្យាបាលគឺមាន​ ចំនួន 99,99% ឯ0,01% នោះគឹ អ្នកដែលទទួលជោគជ័យល្បីឈ្មោះក្នុងប្រវត្តិសាស្រ្ត ពីព្រោះពួកគេដឹង ពីជំងឺរបស់ប្រជាជន នៅក្នុងសង្គម ដឹងពីការប្រើប្រាស់មនុស្ស អោយ ធ្វើអ្វីដែលល្អនឹងអាក្រក់ អាចអោយមនុស្សម្នាក់រស់រានពីសេចក្តីស្លាប់ នឹងអាចបញ្ជួនមនុស្សអោយទៅស្លាប់ជំនួស ។ល។ បើនិយាយពីការរកស៊ី ចិត្តវិទ្យាជាសត្រូវដ៏ធំបំផុតដែលត្រូវចៀសវាង ពីព្រោះអ្នកដែលចេះចិត្តវិទ្យាអាចបញ្ជាការរកស៊ីដែលមើលទៅដូចជាការមានតេឡេទូរទ័ស្ទ អាចធ្វើអោយការរកស៊ីមានភាពងាយស្រួល។ ឯ ការសិក្សា ចិត្តវិទ្យា អាចអោយអ្នកចេះ ត្រួតត្រារាល់សកម្មភាពក្នុងការរៀនយ៉ាងងាយស្រួលបំផុតដែលមនុស្សភាគច្រើនមិននឹកស្មានដល់។​ ក្នុងការធ្វើការងារ វិធីការប្រើចិត្តវិទ្យាអាចធ្វើអោយការងារ មានសន្ទុះលឿន នឹង មានកំលាំងចិត្តខ្លាំងក្លាក្នុងរាល់ការងារទាំងអស់។ បើដូចនេះតើអ្នកគិតថា ចិត្តវិទ្យាខ្លាំងប៉ុណ្ណា សំរាប់ខ្លួនអ្នកយល់

4. chey amy - ខែសីហា 8, 2011

ខ្ញុំចង់ដឹងបន្តទៀតណាស់ តើសេចក្តិបន្តទៀតនោះយ៉ាងណា?​ Thread នេះសរសេរមិនទាន់ចប់ទេ។


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

You are commenting using your WordPress.com account. Log Out / ផ្លាស់ប្តូរ )

រូបភាព​ពី Twitter

You are commenting using your Twitter account. Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

You are commenting using your Facebook account. Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

តាមដាន

Get every new post delivered to your Inbox.